
តារាតម្លៃខ្លួនឯកត្តកម្មពិភពលោក Paul Pogba បានទម្លុះសំណាញ់ទីម្ចាស់ផ្ទះ ១គ្រាប់នាំមុខយ៉ាងអស្ចារ្យ ដែលសម្រេចបាននៅនាទី ១៥។ ក្រុមភ្ញៀវបន្តការគ្រប់គ្រងបាល់ និងដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ រហូតដល់ជិតពាក់កណ្ដាលតង់ទី១ កីឡាករជើងចាស់ Wayne Rooney បានបញ្ចូនបាល់ (assist) ឱ្យមិត្តរួមក្រុម Zlatan Ibrahimovic ស៊ុតបញ្ចូលទី១គ្រាប់ទៀត នៅនាទី ២១ ខណៈមួយគ្រាប់ទៀតក៏កើតចេញពីការ assist របស់អតីតប្រធានក្រុមបិសាចក្រហមនេះផងដែរ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Zlatan Ibrahimovic ដដែល នៅនាទី ៣៣ ។
ចំណែក១គ្រាប់របស់ក្រុម Swansea City រកបានដោយកីឡាករ Mike van der Hoorn ដែលជាគ្រាប់ assist ពីជើងកីឡាករ Gylfi Sigurdsson នៅនាទី៦៩។
សូមបញ្ជាក់ថា ជ័យជម្នះមួយប្រកួតនេះ បានជួយឱ្យក្រុមបិសាចក្រហម ឡើងទៅឈរលេខរៀងទី៦ ដែលមាន១៨ពិន្ទុស្មើនឹងក្រុម Everton ប៉ុន្តែមានគ្រាប់ចំណេញច្រើនជាង៕


0 comments:
Post a Comment