Home
Breaking News
Loading...
Monday, December 5, 2016

Info Post

ក្រុមបឹងកេតអង្គររបស់ប្រទេសកម្ពុជា បានយកឈ្នះក្រុមមកពីសាកលវិទ្យាល័យកូរ៉េខាងត្បូង ដោយលទ្ធផល ២-១ កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ ។

២គ្រាប់នាំមុខរបស់បឹងកេត ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Dzarma Bata នៅវគ្គទី១ និងមួយគ្រាប់ទៀត ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Julius Oiboh នៅវគ្គទី២ នាទី៥២។ លុះចូលដល់នាទី៨១ កីឡាករ Lee Keunho របស់ក្រុម Korea University នៃសាធារណរដ្ឋកូរ៉េខាងត្បូង រកបាន១គ្រាប់វិញ ។

យ៉ាងណាក្រុមបឹងកេតអង្គរ បានរក្សាលទ្ធផលជ័យជម្នះ ២-១ លើក្រុមសាកលវិទ្យាល័យកូរ៉េខាងត្បូង ហើយឡើងទៅឈរនៅកំពូលតារាង ដោយមាន៦ពិន្ទុ សម្រាប់ការកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ BTV CUP 2016 របស់វៀតណាម ទោះបីនៅសល់១ប្រកួតទៀតក៏ដោយ​ ៕

អត្ថបទ៖ អធិរាជស

0 comments:

Post a Comment

 
More »