Home
Breaking News
Loading...
Tuesday, December 6, 2016

Info Post
Karamoko Dembele វ័យ១៣ឆ្នាំ ដែលចូលលេងឱ្យក្រុម Celtic U20 ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទូទាំងពិភពលោក
Chelsea កំពុងរៀបចំរៀបចំសំណើរដេញថ្លៃ សម្រាប់កីឡាករវ័យដ៏អស្ចារ្យ Karamoko Dembele របស់ក្រុម Celtic នេះបើយោងតាមរបាយការណ៍ជាច្រើន ។

Dembele អាយុត្រឹម១៣ឆ្នាំ ធ្វើមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក នៅពេលដែល គេបានបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើល ឱ្យក្រុម Celtic ក្រោមអាយុ២០ឆ្នាំ កាលពីខែតុលា ។

សារព័ត៌មាន The Independent បានឱ្យដឹងថាក្លិបយក្សរបស់អង់គ្លេស រួមមាន Chelsea និង Manchester City បានរៀបចំសំណើរដេញថ្លៃរួចរាល់ សម្រាប់ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ Celtic ដែល គេរំពឹងថា ពោពេញដោយទេពកោសល្យក្នុងជំនាន់ថ្មីនេះ ។

ដោយឡែកក្រុម Ajax ក៏កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ចំពោះកីឡាករវ័យក្មេងរូបនេះ ៕

ប្រភព៖ Metro

0 comments:

Post a Comment

 
More »