![]() |
| Gaku Shibasaki ស៊ុតចូលក្រុមអធិរាជស ២គ្រាប់ម្នាក់ឯងនៅ FIFA Club World Cup 2016 |
ក្រុម Real Madrid បានលើកពាន FIFA Club World Cup នៅជប៉ុនកាលពីម្សិលមិញ បន្ទាប់ពីយកឈ្នះក្រុម Kashima Antlers របស់ម្ចាស់ផ្ទះជប៉ុន ៤-២ សរុបក្នុងម៉ោងបន្ថែម ។
ក្រោយពី Karim Benzema ស៊ុតនាំមុខ១គ្រាប់ឱ្យក្រុមស្ដេចស ខ្សែបម្រើរបស់ជប៉ុន Gaku Shibasaki ដែលឱ្យរហស្សនាមថា Iniesta ជប៉ុន បានវាយបក២គ្រាប់នាំមុខ Real Madrid វិញ ធ្វើឱ្យក្រុមយក្សអេស្ប៉ាញបែកញើសមិនស្ទើរ ។
ក្រោយពីបង្ករការភ្ញាក់ផ្អើល តាមរយៈទម្រង់លេងដ៏ល្អ ព្រមទាំងអាចស៊ុតបញ្ចូលទីក្រុម Real Madrid ២គ្រាប់តែម្នាក់ឯង ធ្វើឱ្យក្រុមអេស្ប៉ាញធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់មួយរំពេចមក ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះ បានក្លាយជាប្រធានបទដ៏ល្បីល្បាញដល់អឺរ៉ុប ហើយថែមទាំងមានក្លិបធំៗនៅទីនោះកំពុងចាប់អារម្មណ៍ ផងដែរ ។
![]() |
| Gaku Shibasaki | Cristiano Ronaldo | Luka Modric |
តែយ៉ាងណាមិញ ក្រុមភ្ញៀវពិតជានាំសំណាងមកវិញទាន់ពេលវេលា ដោយទទួលបានបាល់ពិន័យ១១ម៉ែត្រ ដែលទទួលរ៉ាប់រង និងសម្រេចបានដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បាននាំក្រុមខ្លួនចូលដល់ម៉ោងបន្ថែម ។
នៅក្នុងម៉ោងបន្ថែម ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះដដែល បានជួយក្រុម២គ្រាប់ទៀត ឈានដល់ការលើកពាន FIFA Club World Cup 2016 នេះតែម្ដង ៕
អត្ថបទ៖ អធិរាជស



0 comments:
Post a Comment