Home
Breaking News
Loading...
Monday, December 19, 2016

Info Post
ខ្សែបម្រើ Jame Rodriguez របស់ Real Madrid បានសារភាពថា គាត់អាចនឹងចាកចេញពីក្លិបនៅពេលបើក រដូវកាលដោះដូរកីឡាករក្នុងខែមករានេះ ។

កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ ត្រូវបានគេគិតថាអាចនឹងផ្ទេរទៅលេងនៅក្របខ័ណ្ឌ Premier League ក្រោយពីបាត់បង់ឱកាសក្នុងបង្ហាញខ្លួនរហូតមក ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីរបស់ Real Madrid លោក Zinedine Zidane នៅកីឡដ្ឋាន Bernabeu ។ 

ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះ បានផ្ទេរទៅក្របខ័ណ្ឌយក្ស La Liga ក្រោយពីបង្ហាញទម្រង់លេងដ៏អស្ចារ្យ កាលពី World Cup 2014 ប៉ុន្តែត្រូវបានមើលរំលង ស្របពេលមានការពេញចិត្តលើកីឡាករ Isco មកទល់ពេលនេះ ។

Chelsea, Manchester United និង Arsenal បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករបង្កើតឱកាសរូបនេះ ហើយគាត់ក៏បានសារភាពថា មានសំណើរដោះដូរជាច្រើនសម្រាប់រូបគាត់ផងដែរ​ ដែលអាចនឹងចាកចេញពីទីក្រុង Madrid ក្នុងខែមករានេះ ។

"ខ្ញុំមិនអាចធានាថា នឹងបន្តនៅ Real Madrid តទៀត ឬអត់នោះទេ បន្ទាប់ពីរដូវកាលដោះដូរកីឡាករខាងមុខនេះ ៉​ James បានប្រាប់អ្នកសារព័ត៌មាន ក្រោយពេល Real Madrid លើកពាន Club World Cup ។

"ខ្ញុំមានសំណើរជាច្រើន ហើយខ្ញុំមានពេលមួយអាទិត្យសម្រាប់ពិចារណា" ។

អត្ថបទ៖ អធិរាជស

0 comments:

Post a Comment

 
More »