![]() |
| បឹងកេតអង្គរលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៦ |
ក្លិបបាល់ទាត់បឹងកេតអង្គរ នឹងត្រូវជួបក្រុមមកពីលីកកំពូលរបស់ជប៉ុន J1-League គឺក្រុម Shonan Bellmare នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ BTV Cup របស់ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៤ៈ០០រសៀល។ នេះបើតាមផេកផ្លូវការរបស់ក្លិបបឹងកេតអង្គរ ។
ក្នុងពូល B ក្រុម Da Nang នៅតែបន្តឈរកំពូលតារាង ទោះបីចាញ់ក្រុម Shonan Bellmare ដោយលទ្ធផល ២-១ ក៏ដោយ ។ ដូច្នេះក្រុមរបស់ជប៉ុនមួយនេះ ត្រូវឈរលេខ២ ដែលនឹងត្រូវប៉ះក្រុមបឹងកេតនៅ វគ្គខ្វែង (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ) រីឯក្រុមលេខ១ Da Nang ត្រូវជួបនឹងក្រុមលេខ២ សាកលវិទ្យាល័យកូរ៉េខាងត្បូង ។
ចំណែកក្រុម Bangu របស់ប្រេស៊ីល និងក្រុម Hai Pong របស់វៀតណាមត្រូវធ្លាក់ចេញពីការប្រកួតត្រឹម វគ្គជម្រុះតាមពូលនេះ ៕
* វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រៈ
Boeung Ket Angkor -vs- Shonan Bellmare
SHB Da Nang -vs- Korea University Team
SHB Da Nang -vs- Korea University Team
ប្រភព៖ បឹងកេតអង្គរ


0 comments:
Post a Comment