Home
Breaking News
Loading...
Wednesday, December 7, 2016

Info Post
Jurgen Klopp និងសមាជិកក្រុម Liverpool នៅកីឡដ្ឋាន Camp Nou
ក្រុមហង្សក្រហម បានចូលរួមទស្សនាការប្រកួតដែលក្រុមម្ចាស់ផ្ទះ Barcelona លត់គូប្រជែងអាល្លឺម៉ង់ នៅក្នុងក្របខ័ណ្ឌ Champions League កាលពីល្ងាចថ្ងៃអង្គារនេះ ។

តួលេខគួរឱ្យកត់សម្គាល់មួយចំនួន នៃការចូលរួមទស្សនានៅ Camp Nou កាលពីថ្ងៃអង្គារ ដែលមានអ្នកចាត់ការ Jurgen Klopp និងក្រុម Liverpool ភាគច្រើនបានអង្គុយនៅកៅអ្នកទស្សនា ក្នុងប្រកួតរវាងក្រុម Barcelona និង Borussia Monchengladbach ក្នុងក្របខ័ណ្ឌ Champions League ។

លោក Klopp និងក្រុម Premier League របស់លោក​បានចំណាយពេលវេលាមួយចំនួន នៅឆ្ងាយពី អាកាសធាតុត្រជាក់ ក្នុងទឹកដី Merseyside ដើម្បីទស្សនាក្រុមជ័យជម្នះក្នុងពូល C គឺ Barcelona បំបាក់លត់ក្រុមភ្ញៀវ Mongchengladbach ដោយលទ្ធផល​ ៤-០​ នៅក្នុងប្រកួតចុងក្រោយ ។

ប្រធានក្រុម Liverpool កីឡាករ Jordan Henderson, Adam Lallana, Roberto Firmino, James Milner, Lucas Leiva, Simon Mignolet ហើយនិង Alberto Moreno បានកំពុងមើលទៅលើកីឡាករ Arda Turan យ៉ាងស្រឡាំងកាំង ដែលកីឡាកររូបនេះរកបានបីគ្រាប់ម្នាក់ឯង (hat-trick) ។

ក្រុមរបស់ Klopp បានទទួលបរាជ័យយ៉ាងចុកឈាម ៤-៣ ក្រោមថ្វីដៃក្រុម Bournemouth​ កាលពីសប្ដាហ៍ មុន ដោយបាននាំមុខរហូតដល់ ៣-១ ទៅហើយ ជាមួយនឹងពេលវេលានៅសល់តែ១៥នាទីប៉ុណ្ណោះ តែជាអកុសលត្រូវគូប្រជែងវាយបកយ៉ាងអាម៉ាស់ទៅវិញ ៕

ប្រភព៖ Goal

0 comments:

Post a Comment

 
More »