Manchester United កំពុងតាមមើលស្ថានភាពនៃកិច្ចសន្យារបស់ Edinson Cavani នៅ Paris Saint Germain នេះបើយោងតាមសារព័ត៌មានមួយចំនួន ។
កិច្ចសន្យារបស់កីឡាករសញ្ជាតិអ៊ុយរាហ្គាយរូបនេះ ជាមួយនឹងម្ចាស់ជើងឯកលីកកំពូលបារាំង ផុតកំណត់នៅឆ្នាំ២០១៨ ហើយគាត់មិនទាន់សម្រេចថាតើត្រូវបន្តនៅបារាំងទៀតឬយ៉ាងណានោះទេ ។
សារព័ត៌មាន Sunday Express បានអះអាងថា Jose Mourinho មានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ ដែលបានស៊ុតបញ្ជូលទី២០គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន២០ប្រកួត សម្រាប់រដូវកាលនេះ ។
បិសាចក្រហមកំពុងសំឡឹងមើលរួចទៅហើយ ចំពោះការជំនួសដែលមានរយៈពេលវែង ចំពោះកីឡាករ Zlatan Ibrahimovic ដែលផ្ទេរមកពី Paris Saint Germain ក្នុងរដូវក្ដៅក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ ទោះបីជាលោក Jose Mourinho បានបញ្ជាក់ថា ក្លិបនឹងមានជម្រើសសម្រាប់ការពង្រីកកិច្ចសន្យារបស់ខ្សែប្រយុទ្ធសញ្ជាតិស៊ុតអ៊ែតរូបនេះនៅរដូវកាលផ្សេងទៀត ។
Cavani ត្រូវបានចុះកុងត្រាដោយ Paris Saint Germain ក្នុងតម្លៃ ៥៥លានផោន នៅក្នុងខែកក្កដា ឆ្នាំ២០១៣ ប៉ុន្តែទើបតែបានដាក់ជាជម្រើសដំបូងរបស់ក្លិប ជាតំណែងខ្សែប្រយុទ្ធកណ្ដាល ចាប់តាំងពី Zlatan Ibrahimovic បានចាកចេញនោះទេ ៕
ប្រភព៖ Metro



0 comments:
Post a Comment