ក្លិបបឹងកេតអង្គររបស់កម្ពុជា ធ្លាក់ចេញពីការប្រកួតត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ BTV Cup របស់ប្រទេសវៀតណាម នៅមុននេះបន្តិច ។
ក្រុមបឹងកេតបានទទួលបរាជ័យ ៣-០ ក្រោមថ្វីដៃក្រុមមកពីលីកកំពូលជប៉ុន Shonan Bellmare ដែលធ្វើឱ្យក្លិបលែងមានឱកាសទៅវគ្គបន្តទៀត ។ ៣គ្រាប់របស់ក្រុមមកពីជប៉ុន រកបានដោយកីឡាករលេខ២០ Ishikawa Daichi នៅនាទី៥៦ លេខ១៥ Miyaichit Suyoshi នៅនាទី៤២ និង លេខ១៤ Ando Akiora នៅនាទី៩០។
ទោះជាយ៉ាងណា ក្រុមបឹងកេតនៅមានឱកាសដណ្ដើមយកលេខ៣ មួយប្រកួតទៀតដែលនឹងធ្វើនៅថ្ងៃទី ១២ ខែធ្នូខាងមុខនេះ ដោយរងចាំក្រុមពូល B ត្រូវប្រកួតប្រជែងតំណែងទៅវគ្គផ្ដាច់ព្រ័ត្រសិន ។ ដូច្នេះក្រុម បឹងកេតនឹងអាចក្រុម SHB Da Nang ឬក៏ Korea University ៕
អត្ថបទ៖ អធិរាជស


0 comments:
Post a Comment