តារាក្រុមបិសាចក្រហម Marcus Rashford ត្រូវបានក្លិបនៃក្របខ័ណ្ឌ Premier League ចាប់អារម្មណ៍ ចង់បាន ។
ក្លិប West Ham United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរក្នុងល័ក្ខខ័ណ្ឌខ្ចីជើង ចំពោះកីឡាករវ័យ ១៩ឆ្នាំ រូបនេះ ដែលបានចាប់ផ្ដើមរដូវកាលក្របខ័ណ្ឌ Premier League មិនសូវបានរលួន ចាប់តាំងពីខែវិច្ឆិកាមក ។
ប៉ុន្តែគាត់នៅតែបានបង្ហាញខ្លួនចំនួន២២លើក ហើយរកបាន៤គ្រាប់ ក្នុងរដូវកាលទី២របស់ខ្លួន ជាមួយក្រុម ជម្រើសដំបូង ។ ប៉ុន្តែយ៉ាងណា Bilic ដែលមានទំនាក់ទំនងក្នុងការផ្ទេរកីឡាករ Anthony Martial បានទទូចថា Jose Mourinho អ្នកចាត់ការក្លិប Manchester United មិនចង់ឱ្យយុវជនក្លិបចាកចេញនោះទេ ។
គាត់បាននិយាយថា៖ គ្មានផ្លូវនោះទេ Rashford គឺពិតជាមានតម្លៃណាស់សម្រាប់ក្លិប Manchester United ។ គ្មានផ្លូវទទួលបានគាត់នោះទេ ។ ពួកគេមានការប្រកួតជាច្រើន គាត់បានលេងចំនួន៤ប្រកួត ដូច្នេះគ្មានវិធីនេះទេ ។
ក្រោយពីស៊ុតបញ្ចូលទីបាន៨គ្រាប់ ក្នុង១៨ប្រកួតកាលពីរដូវកាលមុន Rashford បានជាប់ឈ្មោះក្នុង ក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ព្រឹត្តិការណ៍ European Championships ក្នុងប្រទេសបារាំង ៕
ប្រភព៖ ManUtd Everning News
ក្រុមបិសាចក្រហមសម្រេចចិត្តផ្ទេរ Rashford ចេញពីកីឡដ្ឋាន Old Trafford!
Info Post


0 comments:
Post a Comment