Manchester United នឹងត្រូវអវត្តមានខ្សែការពារ Eric Bailly ប្រហែល១ខែ ដោយសារគាត់ត្រូវបានជាប់ ឈ្មោះលេងឱ្យក្រុមជម្រើសជាតិ Ivory Coast ក្នុងពាន Africa Cup ។
ខ្សែការពាររូបនេះទើបតែជាពីរបួស ហើយមកចូលរួមក្រុមរបស់លោក Jose Mourinho ប៉ុន្តែគាត់នឹងត្រូវ
អវត្តមានម្ដងទៀត ដោយសារជាប់ភារកិច្ចអន្តរជាតិជាមួយមិត្តរួមក្រុមរបស់គាត់ នៅថ្ងៃទី២ ខែមករាខាងមុខ។
អវត្តមានម្ដងទៀត ដោយសារជាប់ភារកិច្ចអន្តរជាតិជាមួយមិត្តរួមក្រុមរបស់គាត់ នៅថ្ងៃទី២ ខែមករាខាងមុខ។
អតីតខ្សែការពារក្រុម Villarreal បានទទួលការចាប់អារម្មណ៍ចាប់តាំងពី ការផ្ទេរមកពីក្របខ័ណ្ឌ La Liga ក្នុងតម្លៃ ៣០លានផោន ហើយលោក Mourinho កំពុងសម្លឹងរកការនាំយកកីឡាករ Victor Lindelof ដើម្បី ជំនួសក្នុងពេលបើកទីផ្សារដោះដូរនេះ ។
បិសាចក្រហមនឹងជួបក្រុម Liverpool នៃក្របខ័ណ្ឌ Premier League ហើយជំនួបជើងទី២ នៃពានរង្វាន់ English Football League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុម Hull City ក្នុងខែមករា ។
កាលវិភាគប្រកួតក្រុម Manchester United
Middlesbrough (H) – Sat 31 Dec
West Ham (A) – Mon 2 Jan
Reading – FA Cup (H) – Sat 7 Jan
Hull – EFL Cup (H) – Tue 10 Jan
Liverpool (H) – Sun 15 Jan
Stoke (A) – Sat 21 Jan
Hull – EFL Cup (A) – Thu 26 Jan
West Ham (A) – Mon 2 Jan
Reading – FA Cup (H) – Sat 7 Jan
Hull – EFL Cup (H) – Tue 10 Jan
Liverpool (H) – Sun 15 Jan
Stoke (A) – Sat 21 Jan
Hull – EFL Cup (A) – Thu 26 Jan
ទោះបីជាយ៉ាងក្ដី ក្រុមរបស់លោក Mourinho នឹងត្រូវប្រើដំណោះស្រាយដោយគ្មាន Bailly ប្រហែលជា ៤សប្ដាហ៍ ដោយសារតែវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFCON (Africa Cup Of Nations) ត្រូវបញ្ចប់នៅថ្ងៃ ទី៥ ខែកុម្ភៈ ៕
ប្រភព៖ Metro


0 comments:
Post a Comment