អ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane បានឱ្យចំណាត់ថ្នាក់ Paul Pogba របស់ក្រុម Manchester United នៅលេខរៀងទី៥នៃកីឡាករបារាំងល្អបំផុតក្នុងឆ្នាំ ២០១៦ នេះបើយោងតាមរបាយការណ៍នៃប្រទេសអេស្ប៉ាញ ។
Zidane គឺជាផ្នែកមួយនៃការកំណត់ អ្នកឈ្នះកីឡាករឆ្នើមប្រចាំឆ្នាំចំពោះកីឡាករបារាំង ដែលជាពានរង្វាន់មួយ ដែលគាត់បានឈ្នះពីរលើកក្នុងអំឡុងពេលគាត់នៅប្រកួតអាជីពជាកីឡាករ ។
ចំណែក Antoine Griezmann បានទទួលជ័យលាភី ដោយការបង្ហាញទម្រង់លេងដ៏ល្អឱ្យក្រុម Atletico Madrid និងជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ Euro 2016 ក្នុងឆ្នាំនេះ ។
តាមទស្សនាវដ្ដី Marca បានឱ្យដឹងថា Pogba គឺជាជម្រើសទី៥ របស់លោក Zidane ដែលត្រូវបានប្រជែង តំណែងនេះដោយកីឡាករ Ousmane Dembele របស់ក្រុម Borussia Dortmund ។
ជម្រើសកីឡាករបារាំងឆ្នើមប្រចាំឆ្នាំ២០១៦ ដែលរើសដោយលោក Zidane
1. Karim Benzema
2. Raphael Varane
3. Antoine Griezmann
4. Ousmane Dembele
5. Paul Pogba
Pogba បានឈ្នះជើងឯកលីកកំពូលអ៊ីតាលី និងពាន នារដូវកាលចុងក្រោយនៅ Juventus ប៉ុន្តែធ្វើមិនបានល្អក្នុងក្រុមជម្រើសជាតិបារាំង ក្នុងអំឡុងពេលយុទ្ធនាការ Euro2016 ហើយទើបតែមានការរីកចំរើននៅ Manchester United ចាប់តាំងពីការផ្ទេរទៅក្នុងតម្លៃ ៨៩លានផោន កាលពីរដូវក្ដៅមុន ។
ដោយឡែក Karim Benzema គឺជាជម្រើសទី១ ខណៈមិត្តរួមក្រុមគាត់ Raphael Varane គឺជាជម្រើសទី២ នាំមុនកីឡាករ Antoine Griezmann ៕
ប្រភព៖ Metro


0 comments:
Post a Comment