Home
Breaking News
Loading...
Tuesday, December 13, 2016

Info Post
Henrikh Mkhitaryan ស៊ុតគ្រាប់ជ័យជម្នះលើក្រុម Tottenham Hotspur កាលពីថ្ងៃអាទិត្យ
កីឡាករដែលទើបតែនាំយកកាលពីរដូវក្ដៅមុនពី Borussia Dortmund បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ ១គ្រាប់ដ៏សំខាន់ឱ្យក្រុមបិសាចក្រហមយកឈ្នះក្រុម Tottenham Hotspur កាលពីថ្ងៃអាទិត្យ ។

កីឡាករសញ្ជាតិអាមេនីរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ ដែលត្រូវបានដាក់បញ្ចូលក្នុងក្រុមដោយលោក Jose Mourinho ហើយ Ibrahimovic បានសរសើរខ្សែបម្រើរូបនេះពីការបង្ហាញសមត្ថភាពនៅក្នុង ក្រុម ។

"គាត់បានស៊ុតបញ្ចូលទីដ៏អស្ចារ្យនៅ Ukraine, ថ្ងៃនេះគាត់ស៊ុតបញ្ចូលទី១គ្រាប់ដ៏អស្ចារ្យ" ខ្សែប្រយុទ្ធរូបនេះបានប្រាប់ទៅ MUTV ។ "គាត់កំពុងគ្រប់គ្រងតំណែងរបស់គាត់ ។ យើងរីករាយចំពោះគាត់ ។ ​"សង្ឃឹមថា របួសរបស់គាត់នឹងមិនធ្ងន់ធ្ងរនោះទេ​​ " ។
Henrikh Mkhitaryan ស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួននៅ Old Trafford
" គាត់សំខាន់ណាស់សម្រាប់ពួកយើង ដែលនោះជាអ្វីដែលបិសាចក្រហមនាំយកគាត់មក ហើយជាហេតុ ដែលគ្រូបង្វឹកនាំយកគាត់មក ពីព្រោះពួកគេដឹងពីសមត្ថភាពរបស់គាត់ ពួកយើងដឹងពីសមត្ថភាពរបស់គាត់ ពួកយើងបានមើលឃើញរាល់ថ្ងៃ ហើយពិភពលោកក៏បានឃើញពីសមត្ថភាពរបស់គាត់នៅបច្ចុប្បន្ននេះដែរ ។
" ខ្ញុំពិតជារំភើបណាស់ ចំពោះគាត់ " ៕

ប្រភព៖ Metro

0 comments:

Post a Comment

 
More »