Home
Breaking News
Loading...
Tuesday, December 13, 2016

Info Post
Ronaldo ឈ្នះពាន Ballon d'Or លើកទី៤
ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid តាមប្រកៀកជាមួយគូប្រជែងរបស់ខ្លួន Lionel Messi បន្ទាប់ពីទទួលបានពាន រង្វាន់ដ៏វិសេសនៅឆ្នាំ២០១៦នេះ តាមរយៈការជួយក្រុមរបស់គាត់ឈ្នះពាន់ UEFA Champions League ហើយក៏ជួយប្រទេសរបស់គាត់លើកពាន European Championships (EURO2016) ផងដែរ ។

Ronaldo លេងឱ្យក្រុម Manchester United ចន្លោះពីឆ្នាំ ២០០៣ រហូតដល់២០០៩​ ហើយនៅតែជា ប្រិយមិត្តម្នាក់នៅ Old Trafford បន្ទាប់ពីបានជួយបិសាចក្រហមឱ្យទទួលបានជោគជ័យជាច្រើន ក្នុងអំឡុង ពេលនៅអង់គ្លេស ។

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ បានចាកចេញពីក្រុមបិសាចក្រហម ទៅកាន់ក្រុម Real Madrid ដោយតម្លៃ ខ្លួនឯកត្តកម្មពិភពលោក ក្នុងរដូវក្ដៅកាលពីឆ្នាំ២០០៩ ហើយបានបន្តអភិវឌ្ឍន៍ខ្លួនឯងក្លាយជាកីឡាករល្អ បំផុតម្នាក់នៃជំនាន់របស់ខ្លួន ។

Ronaldo បាននិយាយកាលពីយប់មិញថា៖ ពិតជាកិត្តិយសដ៏អស្ចារ្យណាស់ ដែលទទួលបានពាន Ballon d'Or ជាលើកទី៤ ។ អារម្មណ៍នេះគឺដូចជាលើកដំបូង វាគឺជាសុបិនក្លាយជាការពិតម្ដងទៀត ។

Ronaldo បានឈ្នះពាន Ballon d'Or លើកដំបូងកាលនៅ Manchester United ក្នុងឆ្នាំ២០០៨​ ហើយ ឥឡូវនេះ តាមពីក្រោយ Messi តែមួយប៉ុណ្ណោះ ៕

ប្រភព៖ Man Utd news

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. Agen BOLAVITA menyediakan Situs Taruhan Bola Terbesar dan Terlengkap yang bisa Anda mainkan dengan minimal Deposit Rp 50.000 saja.

    Agen BOLAVITA juga sedang mengadakan BONUS BIG MATCH 20% untuk menyambut pertandingan-pertandingan penting (Big Match) menjelang akhir Liga dan Kompetisi Eropa.

    Maksimal bonus yang akan diberikan sebesar Rp 1.000.000

    Daftarkan dirimu sekarang juga di www.bolavita.vip

    Baca juga = Sabung Ayam Terbaik

    Untuk info selanjutnya, bisa hubungi kami VIA:
    BBM : BOLAVITA / D8C363CA
    Whatsapp : +62812-2222-995
    Livechat 24 Jam

    ReplyDelete

 
More »