ក្លិបជើងឯកលីកកំពូលកម្ពុជា បឹងកេតអង្គរបានប្រកាសចែកផ្លូវគ្នាជាមួយលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកដែលជួយឱ្យក្រុមមួយនេះទទួលជោគជ័យជាច្រើនកន្លងមក ។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការ របស់ក្លិប ។
ប្រភពដដែលនេះបានបន្តថា បឹងកេតអង្គរសូមថ្លែងអំណរគុណដល់លោកគ្រូ ចំពោះការរួមចំណែកយ៉ាង សំខាន់ក្នុងជោគជ័យរបស់ក្លិប រយៈពេល២រដូវកាលចុងក្រោយនេះ ដោយលោកបានជួយឱ្យក្លិបឈ្នះជើងឯកលីកកំពូលកម្ពុជាឆ្នាំ២០១៦ និងជើងឯករងពានរង្វាន់អន្តរជាតិ Toyota Mekong Club Championship 2015 ដែលនាំឱ្យលោកក្លាយជាគ្រូបង្ចឹកជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ។
ប៉ុន្តែទោះជាយ៉ាងណា ក្លិបបឹងកេត និងលោកបានទទួលស្គាល់នូវលទ្ធផលមិនសូវសមប្រកប ក្នុងរយៈពេល ចុងក្រោយនេះ ហើយជឿជាក់ថា ការចែកផ្លូវគ្នានេះ ធ្វើឡើងដើម្បីផលចំចេញជាអតិបរមាចំពោះភាគីទាំង សងខាង ។
ក្លិបក៏បានបញ្ជាក់ផងដែរថា ការចាកចេញរបស់លោក ប្រាក់ សុវណ្ណារ៉ា ពុំមានបញ្ហាល្អក់កករណាមួយឡើយ ហើយក្លិបនៅតែមានការគោរព និងក្ដីស្រឡាញ់ចំពោះលោកជានិច្ច ៕
ប្រភព៖ FB | BKAFC


0 comments:
Post a Comment