ចាប់តាំងពីឆ្នាំ ២០០៨មក តារាក្រុម Barcelona និង Real Madrid បានចែកគ្នាទទួលពានរង្វាន់ Balon d'Or ជារៀងរាល់ឆ្នាំ ពុំទាន់មាននរណាម្នាក់អាចដណ្ដើមពីតារាឆ្នើមទាំងពីរឡើយ ។
ទាក់ទង់នឹងបញ្ហានេះ Paul Pogba ខ្សែបម្រើតម្លៃខ្លួនពិភពលោករបស់ក្រុម Manchester United ជឿជាក់ថា មិត្តរួមក្រុម របស់គេ Zlatan Ibrahimovic គឺជាកីឡាករម្នាក់ក្នុងចំណោមផ្សេងទៀត ដែលអាចដណ្ដើមយកពានរង្វាន់ នេះពី Lionel Messi និង Cristiano Ronaldo បាន ។
ក្រៅពីមិត្តរួមក្រុមរបស់គេគឺ Eden Hazard របស់ក្រុម Chelsea និង Luis Suarez របស់ក្រុម Barcelona ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងយកដំណែងកំពូលមួយនេះ ។
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានបន្តទៀតថា Eden Hazard, Neymar និង Suarez ពិតជាធ្វើបានល្អ និងស៊ុតបញ្ចូលទីច្រើន ពួកគេជាកីឡាករដ៏អស្ចារ្យ ប្រសិនបើពួកគេរក្សារកគ្រាប់បាល់បាន ពួកគេនឹងអាច ។ ពួកគេត្រូវតែរក្សាការស៊ុតបញ្ចូលទីនេះ ព្រោះនោះគឺជាករណីដែលពួកគេត្រូវប្រជែងនឹង Ronaldo ហើយនិង Messi ដែលពួកគេតែងតែលេងបានល្អលំដាប់កំពូល ៕
ប្រភព៖ Metro


0 comments:
Post a Comment