Home
Breaking News
Loading...
Saturday, January 21, 2017

Info Post
Jose Mourinho បានជូនពរឱ្យកីឡាករ Memphis Depay ទទួលបានជោគជ័យនៅថ្ងៃអនាគត បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់រូបនេះផ្ទេរពីក្រុម Manchester United ទៅកាន់ក្លិបបារាំង Olympique Lyonnais ។

ខ្សែបម្រើស្លាបរូបនេះបានចុះកិច្ចសន្យាជាមួយក្រុមបិសាចក្រហម ក្នុងឆ្នាំ២០១៥ បន្ទាប់បង្ករការចាប់អារម្មណ៍ជាក្រុម PSV Eindhoven និងក្រុមជម្រើសជាតិរបស់ខ្លួន ហើយត្រូវបានគ្រងអាវលេខ៧ នៅទឹកដី Old Trafford ។

ចាប់តាំងពីចូលមកជាមួយក្រុម Manchester United កីឡាករវ័យក្មេងរូបនេះហាក់មិនសមប្រកបសោះ ព្រមទាំងគិតខ្លួនមិនសាកសមជាមួយអាវលេខ៧ទៀតផង វាគឺដូចជាបន្ទុកធ្ងន់មួយសម្រាប់គេ ដែលធ្វើឱ្យ បង្ហាញទម្រង់លេងមិនល្អ ។ ហើយក្រោយមកត្រូវបាត់បង់តំណែងជម្រើសដំបូង និងមិនបានចូលលេងតែ ម្ដង ។

ក្នុងខែមករានេះ Memphis Depay ត្រូវបានផ្ទេរទៅក្លិបនៅបារាំង Olympique Lyonnais ។ ហើយអ្នកចាត់ ការលោក Jose Mourinho មានតែជូនពរគាត់ឱ្យជោគជ័យនៅទីនោះ ៕

ប្រភព៖ Manutd

0 comments:

Post a Comment

 
More »