ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមបិសាចក្រហម Wayne Rooney បានបំបែកកំណត់ត្រាវីរបុរសរបស់ក្លិប លោក Bobby Charlton ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រក្រុមបិសាចក្រហម បន្ទាប់ពីស៊ុតចូលគ្រាប់ទី ២៥០ យ៉ាងស្អាតកាលពីយប់មិញ ។
អតីតប្រធានក្រុម Manchester United រូបនេះបានស៊ុតហ្វ្រីឃីក១គ្រាប់ដ៏អស្ចារ្យនៅនាទី ៩០+៤ ជួយឱ្យ ក្រុមតាមស្មើ ១-១ ជាមួយក្រុម Stock City ។
វីរបុរសក្លិបបិសាចក្រហម លោក Bobby Charlton ធ្លាប់ស៊ុតបញ្ជូលទីច្រើនជាងគេបំផុត ឱ្យក្រុមបិសាចក្រហម ចំនួន ២៤៩គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៧៥៨ប្រកួត នាចន្លោះឆ្នាំ១៩៥៦-១៩៧៦ ។ រីឯកំណត់ត្រាថ្មីដែល Rooney បានបំបែកកាលពីយប់មិញគឺចំនួន ២៥០គ្រាប់ ត្រឹមតែ៥៤៦ប្រកួត តាំងពីចូលលេង ឱ្យក្រុមនេះពីឆ្នាំ២០០៤មក ។
Rooney បានផ្ទេរពីក្រុម Everton មកកីឡដ្ឋាន Old Trafford កាលពីឆ្នាំ២០០៤ ក្នុងតម្លៃខ្លួន២៧លាន ផោន ក្នុងពេលដែលលោក Sir Alex Ferguson នៅដឹកនាំក្រុមបិសាចក្រហម ហើយតាំងពីពេលនោះមក ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានក្លាយជាកូនសោដ៏សំខាន់បំផុត ក្នុងការជួយក្លិបឱ្យឈ្នះពានជាច្រើន ។
កីឡាករវ័យ៣១ឆ្នាំរូបនេះ ក៏បានបំបែកកំណត់ត្រា ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតឱ្យជម្រើសជាតិ អង់គ្លេសផងដែរ នាពេលថ្មីៗនេះ ដោយស៊ុតបានចំនួន ៥៣គ្រាប់ក្នុងការប្រកួតទាំងអស់ កាលពីឆ្នាំ២០១៥ ៕
ប្រភព៖ Metro




0 comments:
Post a Comment