Home
Breaking News
Loading...
Friday, February 24, 2017

Info Post
គ្រូបង្វឹកជើងឯកព្រីមៀរលីកឆ្នាំ២០១៥-១៦ លោក Claudio Ranieri ត្រូវបានបណ្ដេញចេញហើយ នេះបើតាមការបញ្ជាក់ពីក្លិប ។

បុរសសញ្ជាតិអ៊ីតាលីវ័យ៦៥ឆ្នាំរូបនេះ បានក្លាយមេកញ្ជ្រោងដឹកនាំក្រុមលើកពានព្រីមៀរលីកជាលើកដំបូង កាលពីរដូវកាលមុន ដែលចាត់ទុកជាសមិទ្ធផលប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ នៃក្របខ័ណ្ឌលីកកំពូលអង់គ្លេស។

Ranieri ត្រូវបានគេរំពឹងថា នឹងបាត់បង់ការងាររបស់គាត់ក្នុងរដូវកាលនេះ ដោយក្រុម Leicester City បច្ចុប្បន្នកំពុងឈរលេខរៀងទី១៧ ក្នុងតារាង ហើយលើសតែ១ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោល ។

ដំណឹងនេះបានកើតឡើងត្រឹមតែមួយថ្ងៃ បន្ទាប់ពីក្រុម Leicester City ទទួលរងបរាជ័យ ២-១ ក្រោមថ្វីជើងក្រុម Sevilla ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Ramon Sanchez Pizjuan ។

Leicester statement from vice-chairman Aiyawatt Srivaddhanaprabha

‘This has been the most difficult decision we have had to make in nearly seven years since King Power took ownership of Leicester City. But we are duty-bound to put the Club’s long-term interests above all sense of personal sentiment, no matter how strong that might be.
‘Claudio has brought outstanding qualities to his office. His skilful management, powers of motivation and measured approach have been reflective of the rich experience we always knew he would bring to Leicester City. His warmth, charm and charisma have helped transform perceptions of the Club and develop its profile on a global scale. We will forever be grateful to him for what he has helped us to achieve.
‘It was never our expectation that the extraordinary feats of last season should be replicated this season. Indeed, survival in the Premier League was our first and only target at the start of the campaign. But we are now faced with a fight to reach that objective and feel a change is necessary to maximise the opportunity presented by the final 13 games.’

វាត្រូវបានគេអះអាងថា ជំនួយការគ្រូបង្វឹកលោក Craig Shakespeare និងគ្រូបង្វឹកក្រុមឈុតធំលោក Mike Stowell នឹងទទួលតំណែងនេះ រហូតដល់អ្នកចាត់ការថ្មីត្រូវបានតែងតាំង ។

Ranieri ដែលកាន់តំណែងនេះកាលពីខែកក្កដា ឆ្នាំ២០១៥ ត្រូវបានគេបណ្ដេញចេញត្រឹមតែ៩ខែ ក្រោយពី លើកពានព្រីមៀរលីក ជាមួយដូចជាកីឡាករ Jamie Vardy និង Riyad Mahrez នៅកីឡដ្ឋាន King Power ៕

ប្រែសម្រួល៖ អធិរាជស
ប្រភព៖ Metro

0 comments:

Post a Comment

 
More »