Home
Breaking News
Loading...
Tuesday, March 7, 2017

Info Post
សហព័ន្ធកីឡាបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីរសៀលថ្ងៃអង្គារថា Zlatan Ibrahimovic នឹងត្រូវជាប់ពិន័យចំនួនបីប្រកួត បន្ទាប់ពីត្រូវបានសហព័ន្ធកីឡាចោទប្រកាន់ថា បានបង្ករហឹង្សាអំឡុងពេល ប្រកួត ។

ការពិន័យនេះ ធ្វើឡើងជុំវិញការប៉ះទង្គិចគ្នាមួយ អំឡុងជាង៤៤នាទីនៃការប្រកួត រវាងក្រុមបិសាចក្រហម Manchester United និងក្រុម AFC Bournemouth កាលពីថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០១៧នេះ ។

"ការប្រព្រឹត្តកំហុសនេះ មិនត្រូវបានមើលឃើញដោយមន្ត្រីនៅក្នុងការប្រកួតនោះទេ (អាជ្ញាកណ្ដាល) ប៉ុន្តែត្រូវបានចាប់ដោយការចាក់ផ្សាយឡើងវិញលើវីដេអូ" ។

កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុម Manchester United នឹងត្រូវខកខានការប្រកួតក្របខ័ណ្ឌ Emirates FA Cup ទល់នឹងក្រុមតោខៀវ Chelsea ព្រមទាំងក្របខ័ណ្ឌ Premier League ទល់នឹងក្រុម Middlesbrough និងក្រុម West Brom Alboin ផងដែរ ។ កីឡាកររូបនេះ នឹងត្រឡប់មកចូលរួមក្រុមវិញ ពេលប្រកួតក្នុងទឹកដីប៉ះក្រុម Everton នៅថ្ងៃទី៤ ខែមេសា ប៉ុន្តែនៅមានសិទ្ធិសម្រាប់ការប្រកួតក្របខ័ណ្ឌ Europa League របស់ក្រុមបិសាចក្រហមទល់នឹងក្រុម FC Rostov ។

ប្រែសម្រួល៖ អធិរាជស
ប្រភព៖ Manutd

0 comments:

Post a Comment

 
More »