លោក Jose Mourinho ត្រូវបានសើចចំអកដោយអ្នកគាំទ្រក្រុម Chelsea នៅកីឡដ្ឋាន Stamford Bridge អំឡុងពេលយកឈ្នះ ១-០ ហើយត្រូវបានគេឃើញគាត់លើកម្រាមដៃបីឡើង ជាសញ្ញាឆ្លើយតបទៅអ្នកគាំទ្រ Chelsea ដែលព្យាយាមស្រែកចំអកឱ្យគាត់ ។
អ្នកចាត់វ័យ៥៤ឆ្នាំរូបនេះ បានដឹកនាំ Chelsea ជាលើកទី២ ដែលទទួលបរាជ័យក្នុងបន្ទុកចុងក្រោយនេះ ធ្វើឱ្យក្លិបនៅកៀកតំបន់កាត់ចោលកាលពីរដូវកាលមុន។
ការបរាជ័យនេះ បានធ្វើឱ្យអ្នកគាំទ្រក្លិប Chelsea សើចចំអកដាក់លោក Jose Mourinho ក្នុងអំឡុងក្រុមខ្លួនយកឈ្នះ ១-០ ហើយបានចំអកដាក់អតីតអ្នកចាត់ក្លិបដ៏ជោគជ័យរបស់ខ្លួនថា ជនក្បត់ (Judas) ។ អ្នកចាត់ការដែលមានរហស្សនាមថា The Special One ក៏បានក្រើនរំឭកដល់អតីតអ្នកគាំទ្រខ្លួនថា គាត់គឺជាអ្នកចាត់ការដែលធ្លាប់ជោគជ័យបំផុតរបស់ពួកគេ ។
Mourinho បានទទូចថា "ពួកគេអាចហៅខ្ញុំ ថាអ្វីក៏បានតាមតែចិត្តពួកគេចង់"
"ខ្ញុំគឺជាអ្នកចាត់ការអាជីពម្នាក់ ខ្ញុំការពារក្លិបរបស់ខ្ញុំ ហើយរហូតមកពេលនេះពួកគេ [Chelsea] មានអ្នកចាត់ការម្នាក់ដែលឈ្នះពាន Premier League ៤ដង [បន្ទាប់មក] ខ្ញុំគឺជាអ្នកចាត់ការលេខ១ ។
"នៅពេលពួកគេមានអ្នកចាត់ការដទៃដែលឈ្នះពាន ៤ដងដែរ ខ្ញុំនឹងក្លាយជាលេខ២ ប៉ុន្តែរហូតមកទល់ពេលនេះ Judas គឺលេខ១" ៕
ប្រែសម្រួល៖ អធិរាជស
ប្រភព៖ Metro
Mourinho តបទៅការចំអករបស់អ្នកគាំទ្រ Chelsea វិញយ៉ាងអស្ចារ្យ ក្រោយហៅគាត់ថា Judas
Info Post



0 comments:
Post a Comment