
គ្រូបង្វឹកក្រុមជើងឯកលីកកំពូលកម្ពុជា ជឿជាក់ថាប្រព័ន្ធលេងរបស់ក្រុមជម្រើសជាតិកម្ពុជា អាចនឹងទទួលបានលទ្ធផលល្អប្រសើរ ប្រសិនបើអាចពង្រឹងតំបន់ការពារឱ្យបានខ្លាំងជាងនេះ សម្រាប់ ជំនួបបន្ទាប់ជាមួយជម្រើសជាតិម៉យ៉ាន់ម៉ា។
លោកប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹករបស់បឹងកេតអង្គរ បានឱ្យដឹងថា លោកបានមើលឃើញ ទម្រង់លេងរបស់កម្ពុជាតំបន់ប្រយុទ្ធល្អមែនទែន។ ប៉ុន្តែនៅតំបន់ការពារហាក់មានចន្លោះខ្វះខាតច្រើន ដូច្នេះបើអាចពង្រឹងនៅតំបន់នេះបានល្អជាងនេះ លោកជឿជាក់ថា មីយ៉ាន់ម៉ា មិនអាចយក ឈ្នះកម្ពុជាបានទេ។ នេះបើតាមគេហទំព័រ Sabay ។
គ្រូបង្វឹកពេញដោយយុទ្ធសាស្ត្ររូបនេះបន្តថា ចំពោះកលល្បិចក្រុម ឬយុទ្ធសាស្ត្រលេងរបស់កម្ពុជា ពិតជាល្អ។ ជាមួយគ្នានេះដែរ ប្រសិនបើពេលប៉ះជាមួយមីយ៉ាន់ម៉ា អាចរក្សារបៀបប្រយុទ្ធបានប្រហែល ជាមួយជំនួបម៉ាឡេស៊ី នោះគោព្រៃកម្ពុជានឹងឈ្នះមិនខាន។
ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៦ៈ៣០នាទី នាទឹកដីមីយ៉ាន់ម៉ា ៕

0 comments:
Post a Comment