Home
Breaking News
Loading...
Tuesday, November 29, 2016

Info Post

គ្រូបង្វឹករបស់ក្លិបអធិរាជសបានបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ និងអង្គុយនៅខាងក្រៅការប្រកួត Copa del Rey ទល់នឹងក្រុម​ Cultural Leonesa ប៉ុន្តែ Casemiro ត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រឡប់មក វិញហើយ ។

Zinedine Zidane បានបញ្ជាក់ថា Cristiano Ronaldo នឹងសម្រាកសម្រាប់ប្រកួត Capa del Rey របស់ Real Madrid ទល់នឹង Cultural Leonesa ដើម្បីធានាឱ្យបាន១០០ភាគរយ សម្រាប់ជំនួប Clasico ថ្ងៃសៅរ៍ ជាមួយ Barcelona ។

ការប្រកួតនៅចុងសប្ដាហ៍នេះ នៅ Camp Nou ផ្ដល់ឱកាសឱ្យ Real Madrid ដើម្បីតម្លើងគម្លាត៩ពិន្ទុ លើគូប្រជែងដ៏ស្វិតស្វាញរបស់ពួកគេ នៅកំពូលតារាងនៃក្របខ័ណ្ឌ La Liga ។

Real Madrid បានកត់ត្រាជ័យជម្នះ ៧-១ លើក្រុម Cultural កាលពីជើងទី១ ដោយគ្មានវត្តមានតារាប្រយុទ្ធរបស់ពួកគេ ហើយគ្រូបង្វឹក Zinedine Zidane បានបញ្ជាក់ថា គាត់នឹងមិនបង្ហាញខ្លួនម្ដងទៀតក្នុងជំនួបនេះ នៅ Santiago Bernabeu ៕

ប្រភព៖ Goal

0 comments:

Post a Comment

 
More »