ការប្រកួតពានរង្វាន់ BTV Cup នៅវៀតណាម បានបញ្ចប់ពូល A ហើយ ខណៈក្រុមបឹងកេតអង្គរ ឈរកំពូលតារាង មាន៦ពិន្ទុ។ ដោយឡែកក្រុមលេខពីរ បានទៅលើក្រុមសាកលវិទ្យាល័យកូរ៉េខាងត្បូង ដោយ មាន៤ពិន្ទុស្មើជាមួយក្រុម Bacamex Binh Duong ប៉ុន្តែចំណេញគ្រាប់លើក្រុមមួយនេះ។
ចំណែកពូល B ត្រូវរងចាំថ្ងៃស្អែក ដើម្បីកាត់សេចក្ដីថា ក្រុមណានឹងឡើងទៅ៤ក្រុមចុងក្រោយ ហើយក្រុមណាខ្លះដែលនឹងជ្រុះចេញពីការប្រកួត។
យ៉ាងណាមិញការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ។
រូបភាព៖ បឹងកេត



0 comments:
Post a Comment